21/11/2026
19a3de6a-c612-4233-8752-024e5e2fd5bf

ការទទួលបានសិទ្ធិ Root គឺជាគោលដៅចម្បងរបស់អ្នកវាយប្រហារ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដគឺធ្វើដូចម្តេចដើម្បីបន្តស្ថិតនៅក្នុងប្រព័ន្ធដោយមិនឱ្យគេដឹង។ Backdoor ថ្មីមួយដែលមានឈ្មោះថា cwpdoor បានធ្វើកិច្ចការនេះដោយប្រើប្រាស់ web server ដែលដំណើរការ Control Web Panel (CWP) ឱ្យទៅជាឧបករណ៍វាយប្រហារ។

ជំនួសឱ្យការបង្កើត process ថ្មីដែលគួរឱ្យសង្ស័យ ពួកអ្នកវាយប្រហារបានកែប្រែ cwpsrv web server ផ្ទាល់តែម្តង។ នេះមានន័យថា backdoor នេះមិនមែនគ្រាន់តែស្ថិតនៅលើ server នោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃ server តែម្តង។

យុទ្ធសាស្ត្រលាក់ខ្លួន

ភាពគ្រោះថ្នាក់នៃ cwpdoor គឺស្ថិតនៅលើសមត្ថភាពលាក់ខ្លួនរបស់វា។ វានឹងមិនបង្ហាញសកម្មភាពដូចជា malware នោះទេ រហូតដល់វាទទួលបាន “សញ្ញា” ជាក់លាក់មួយ។

អ្នកវាយប្រហារផ្ញើសំណើ (web requests) ដែលមាន custom headers ចាប់ផ្តើមដោយ X-Ngx-Integrity។ Header ទាំងនេះរួមមាន timestamp និង signature ដែលត្រឹមត្រូវ។ ប្រសិនបើ signature នោះត្រូវ នោះ server នឹងដំណើរការ command ដែលបានបង្កប់មកជាមួយ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ សំណើទាំងនេះមិនត្រូវបានកត់ត្រាក្នុង access logs នោះទេ។ សម្រាប់អ្នកគ្រប់គ្រង (admin) ដែលពិនិត្យមើល log ពួកគេនឹងឃើញថាគ្មានអ្វីកើតឡើងនោះទេ។

ដើម្បីជៀសវាងការរកឃើញ កម្មវិធីដំឡើង (installer) បានកំណត់កាលបរិច្ឆេទនៃឯកសារ cwpsrv ឱ្យត្រលប់ទៅរកតម្លៃដើមវិញ។ ការប្រើls ឬ stat នឹងបង្ហាញថាឯកសារនោះមិនត្រូវបានកែប្រែក្នុងរយៈពេលយូរមកហើយ ទោះបីជាវាទើបតែត្រូវបានជំនួសក៏ដោយ។

វិធីស្វែងរកការឆ្លងមេរោគ

ដោយសារ backdoor នេះលាក់ខ្លួនពី logs និង timestamps អ្នកត្រូវពិនិត្យមើលសកម្មភាពរបស់ប្រព័ន្ធ និង memory វិញ។

១. ពិនិត្យមើល Sockets
ដំណើរការss -axp | grep integrity។ ប្រសិនបើអ្នកឃើញលទ្ធផលដែលបញ្ជាក់ពី ngx_http_integrity_helper មានន័យថា server របស់អ្នកត្រូវបានគេគ្រប់គ្រង។ នេះគឺជា Unix socket ដែល backdoor ប្រើសម្រាប់ទំនាក់ទំនង។

២. ពិនិត្យមើល Processes
ដំណើរកា ps aux | grep cwpsrv។ ស្វែងរក helper processes មិនធម្មតាដែលត្រូវបានបង្កើតឡើងដោយ web server ចម្បង។

៣. ពិនិត្យមើល Binary File
ដំណើរការstrings /usr/local/cwpsrv/bin/cwpsrv | grep X-Ngx-Integrity។ ប្រសិនបើឈ្មោះ header ទាំងនោះលេចឡើង នោះមានន័យថាឯកសារត្រូវបានកែប្រែ។

វិធីដោះស្រាយ និងស្ដារឡើងវិញ

ប្រសិនបើអ្នករកឃើញថាមានការឆ្លងមេរោគ សូមអនុវត្តជំហានដូចខាងក្រោម៖

  • ស្ដារឯកសារ (Restore): ព្យាយាមស្វែងរកឯកសារ backup ដែលបង្កើតដោយ installer (ជាទូទៅមានឈ្មោះ cwpsrv.prev- តាមដោយកាលបរិច្ឆេទ) នៅក្នុង /usr/local/cwpsrv/bin។
  • ធ្វើបច្ចុប្បន្នភាព (Update): ធ្វើបច្ចុប្បន្នភាព CWP ទៅកាន់ version ចុងក្រោយបំផុតជាបន្ទាន់ និងពិនិត្យមើល socket ឡើងវិញឱ្យប្រាកដថាគ្មានអ្វីសេសសល់។
  • ប្ដូរពាក្យសម្ងាត់ (Rotate): ប្ដូររាល់ព័ត៌មានសម្ងាត់ទាំងអស់នៅក្នុង control panel។ ត្រូវសន្មតថា server ទាំងមូលត្រូវបានលួចចូល ហើយស្កែនរកមេរោគផ្សេងៗទៀត ដូចជាមេរោគ Ebury ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *