21/11/2026
AI-DATACENTER-60-MILION

សាកស្រមៃមើលថា អ្នកកំពុងរកទិញ Laptop មួយលើ eBay ហើយស្រាប់តែឃើញកុំព្យូទ័រ AI Supercomputer ដែលគេឈប់ប្រើមួយគ្រឿង តម្លៃ 59.7 លានដុល្លារ។ ជឿជាក់ចុះ នេះជារឿងពិត!

អ្នកលក់គ្រឿង Hardware ឈ្មោះ Core 4 Solutions បានដាក់លក់គ្រឿងចក្រយក្សដែលមាន Server Racks ចំនួន 300 ដែលរួមមាន NVIDIA A100 ចំនួន 9,600 គ្រឿង និង AMD EPYC processors 4,200 គ្រឿង។

ដើម្បីឱ្យអ្នកងាយយល់ពីកម្លាំងរបស់វា៖

  • កម្លាំង CPU៖ មាន CPU cores ចំនួន 268,800 (Zen 2)
  • អង្គចងចាំ GPU៖ 384TB
  • អង្គចងចាំប្រព័ន្ធ (System Memory)៖ សរុបប្រហែល 1.4PB

នេះមិនមែនជាកុំព្យូទ័រសម្រាប់លេងហ្គេមនោះទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលទិន្នន័យដែលត្រូវបានរចនាឡើងសម្រាប់បង្វឹក AI កម្រិតពិភពលោក។ សម្រាប់អ្នកដែលមិនមានលុយ 60 លានដុល្លារក្នុងពេលតែមួយ អ្នកលក់ក៏មានផ្តល់ជម្រើសលក់ជា Rack តូចៗ (មាន 32-GPU) ក្នុងតម្លៃ 199,000 ដុល្លារក្នុងមួយគ្រឿងផងដែរ។

អ្វីដែលគួរឱ្យអស់សំណើចបំផុតនោះគឺ ការលក់នេះមាន “សេវាដឹកជញ្ជូនឥតគិតថ្លៃតាម FedEx Ground”។ ហើយបើអ្នកប្រញាប់ខ្លាំងក្នុងការចាយលុយ 60 លានដុល្លារនេះ អ្នកអាចបង់ថែម 50 ដុល្លារ ដើម្បីឱ្យគេដឹកជញ្ជូនមកដល់ក្នុងរយៈពេលតែមួយយប់។

ទោះបីជាការលក់នេះបានបញ្ចប់ក៏ដោយ ប៉ុន្តែការឃើញកុំព្យូទ័រតម្លៃ 60 លានដុល្លារ ដឹកជញ្ជូនតាមឡាន FedEx គឺជាសក្ខីភាពមួយថា នៅលើ eBay គឺអ្វីក៏អាចលក់បានដែរ ឱ្យតែអ្នកមានលុយគ្រប់គ្រាន់។

Leave a Reply

Your email address will not be published. Required fields are marked *