21/11/2026
44ece4e8-f96d-497e-8f4d-427ae6b47165

សូមជួយយកចិត្តទុកដាក់! មានការរកឃើញចន្លោះប្រហោងដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ (CVE-2026-80097) នៅក្នុងកម្មវិធី Microsoft Authenticator សម្រាប់ Android ដែលអាចអនុញ្ញាតឱ្យកម្មវិធីដែលមានបំណងអាក្រក់ លួចយក Account Tokens នៃគណនីការងាររបស់អ្នក ដោយមិនចាំបាច់មានការអនុញ្ញាតពីអ្នកឡើយ។

តើមានអ្វីកើតឡើង? 🕵️‍♂️

អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគអាច “បន្លំខ្លួន” ធ្វើជាកម្មវិធីដែលទុកចិត្តរបស់ Microsoft (ដូចជា Microsoft Teams ជាដើម)។ ដោយសារតែបញ្ហាក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកស្នើសុំ នោះកម្មវិធី Authenticator បានផ្តល់ Token នៃការចូលប្រើប្រាស់ទៅឱ្យកម្មវិធីមេរោគនោះ ដោយមិនបានសួរយល់ព្រមពីអ្នកប្រើប្រាស់ ឬសួររកលេខសម្ងាត់ឡើយ។

ប្រសិនបើអ្នកវាយប្រហារទទួលបាន Token ទាំងនេះ ពួកគេអាចចូលទៅកាន់៖

  • 📧 អ៊ីមែល និងប្រអប់សំបុត្រ
  • 📅 កាលវិភាគ (Calendars)
  • 📁 ឯកសារក្នុង OneDrive និង SharePoint
  • 💬 សារនៅក្នុងកម្មវិធី Teams

ដំណឹងល្អ ✅

ក្រុមហ៊ុន Microsoft បានចេញបច្ចុប្បន្នភាព (Patch) ដើម្បីដោះស្រាយបញ្ហានេះរួចហើយ នៅក្នុង Version 6.2606.4246 (ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ ២០២៦)។

អ្វីដែលអ្នកត្រូវធ្វើជាបន្ទាន់ 🚨

១. ធ្វើបច្ចុប្បន្នភាពកម្មវិធី៖ ចូលទៅកាន់ Google Play Store ហើយប្រាកដថាអ្នកបាន Update កម្មវិធី Microsoft Authenticator ទៅកាន់ Version ចុងក្រោយបង្អស់។
២. ត្រួតពិនិត្យឧបករណ៍៖ ប្រសិនបើអ្នកគ្រប់គ្រងក្រុមការងារ សូមប្រាកដថាឧបករណ៍ Android ទាំងអស់ដែលប្រើក្នុងក្រុមហ៊ុនបាន Update រួចរាល់។
៣. ប្រុងប្រយ័ត្ន៖ ចៀសវាងការដំឡើងកម្មវិធីពីប្រភពដែលមិនគួរឱ្យទុកចិត្ត (Sideloading)។

សូមរក្សាសុវត្ថិភាពជានិច្ច! បើមិនទាន់បាន Update ទេ… ចាំពេលអីទៀត? ទៅ Update ឥឡូវនេះទៅ! 😘

Leave a Reply

Your email address will not be published. Required fields are marked *