26/07/2026
C9039E47-7E2A-4B28-8002-FB2358723B7B.png

មានបងប្អូនយើងមួយចំនួនពិតជាចង់ដឹងហើយថាតើគេធ្វើយ៉ាងម៉េចទើបអាចបង្ហោះ website ផ្ទាល់ខ្លួនបាន? ចំពោះការបង្ហោះ website ផ្ទាល់ខ្លួនវាមាន​​ គុណសម្បត្តិ និង គុណវិបត្តិ របស់វាផងដែរ

គុណសម្បត្តិ

  1. ចំណាយតិច មាន computer ផ្ទាល់ខ្លួនក៏អាចធ្វើបានបើធៀបទៅនិងការជួលសេវាកម្ម
  2. មានសេរីភាពក្នុងការកែប្រែ website របស់ខ្លួន
  3. អាចជួសជុលបញ្ហាបានភ្លាមៗ (ស្តិតលើបទពិសោធន៍ផ្ទាល់ខ្លួន)
  4. គ្រប់គ្រង់ពត៍មានផ្ទាល់ខ្លួននិងជាម្ចាស់ពេញសិទ្ធលើ website
  5. ទទួលបានពទពិសោធន៍ផ្ទាល់ខ្លួន
           គុណវិបត្តិ
  1. ប្រឈមមុខនិងការ hack ចូលទៅកាន់ server ឬ computer ផ្ទាល់ខ្លួនខ្ពស់
  2. មានភាពរអាករអួលច្រើនអាចបណ្តាល់មកពី computer ខូច, បញ្ហា software, ដាច់ភ្លើង, ដាច់ Internet
  3. ត្រូវចំណាយពេលក្នុងការថែទាំច្រើន
  4. ខ្វះប្រពន្ធ័គ្រប់គ្រង់បើប្រៀបធៀបនិងសហគ្រាស់ដូចជា backup server, internet backup, UPS backup…
  5. Website ដើរយឿតនៅពេលមានអ្នកចូលមើលច្រើនហួសកំរិតឬទទួលរង DDOS attack
  6. Server ឬ computer ត្រូវបើក 24 ម៉ោង​ធ្វើអោយអស់ភ្លើងច្រើន
           សំរាប់តម្រូវការមានដូចជា
  1. មាន internet ផ្ទាល់ខ្លួនជាប្រភេទ static IP  (បើអត់មានសួរ)
  2. ត្រូវមាន Domain មួយ (បើអត់មានសួរ )
  3. មាន computer ដំណើរការមួយ  (បើអត់មានទិញ )
  4. ត្រូវតំឡើង Unraid (បើអត់មានទិញ )
  5. ធ្វើតាមវិធីខាងក្រោមឬសួរសំណួរ😁
ខុំ្ញប្រើ Unraid ដោយវាមាន docker management ស្រួលក្នុងការគ្រប់គ្រង់ បងប្អូនក៏អាចធ្វើបាននៅលើ Linux ផ្សេងៗដែរប៉ុន្តែវាចំណាយពេលយូរនិងពិបាកក្នុងការគ្រប់គ្រង់ដោយសារការគ្រប់គ្រង់ទាំនោះសឹងតែ ១០០% គឺការប្រើ វាយពាក្យបញ្ជា។
# អ្វីទៅជា Unraid, Unraid គឺជា Linux ដែរគេបង្កើតមកអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ មុខងាចំបងគឺ NAS
# អ្វីទៅជា docker, docker គឺជា container ឬ virtualization  ស្រដៀងទៅនិង VMware ហើយនិង Virtualbox និយាយអោយខ្លី hypervisor VM ប៉ុន្តែ docker គឺជាចញ្ចប់កម្មវិធីតូចមួយតែប៉ុន្នោះ ដែលទាញ kernel ឬ system មេ (host) យកមកប្រើ ដែលខុសពី VM ដែលតម្រូវអោយមានប្រពន្ធ័ដំណើរការពីរ ប្រពន្ធ័ដំណើរការ មេ (host) មួយ និង ប្រពន្ធ័ដំណើរការនៅក្នុង VM (guest) នេះជាហេតុផលមួយដែលធ្វើអោយ docker  មានដំណើរការកម្មវិធីលឿនជាង VM, docker មានសុវត្តិភាពជាងនិងងាយស្រួលគ្រប់គ្រង់ជាងការដំឡើងកម្មវិធីចូលប្រពន្ធ័ដំណើរការដោយផ្ទាល់ ក៏ប៉ុន្តែ VM មានសុវត្តិភាពខ្ពស់ជាង docker container ។
    ជំហានដំបូង
1. ចូលទៅកាន់ app ក្នុង Unraid រួចដំឡើង MariaDB

Generate Random Password:

Database Name: ដាក់ឈ្មោះអីក៏បាន ឧ MySQL
Database User: ដាក់ឈ្មោះអីក៏បាន ឧ ONE
Database Password: លេចសំងាត់ (ដាក់ច្រើនរឹតតែល្អដើម្បីសុត្តិភាព)
រួច apply
2. ដំឡើង adminer  រួចបង្កើត MySQL database លើ MariaDB ដោយប្រើ adminer
Create new database => ដាក់ឈ្មោះ database => privilege => create new user ដាក់ឈ្មោះនិងលេខសំងាត់
=> tick យក All privileges និង Grant option រួច save/apply
3. ដំឡើង WordPress ដោយភ្ជាប់ទៅកាន់ MariaDB
WORDPRESS_DB_HOST: IP:port របស់ MariaDB docker
WORDPRESS_DB_USER: ឈ្នោះ user ដែលបានបង្កើតខាងលើ
WORDPRESS_DB_PASSWORD: លេខសំងាត់ database ដែលបានបង្កើតខាងលើ
WORDPRESS_DB_NAME: ឈ្នោះ database ដែលបានបង្កើតខាងលើ
រួច apply
4. បង្កើត account cloudflare  រួចដំឡើង Cloudflare tunnel
បង្កើត account Cloudflare => add domain => ចូលទៅ cloudflare zero trust => tunnel => create tunnel => ដាក់ឈ្នោះ=> រើសយក docker => copy token
ចូលទៅ Unraid=> app=> តម្លើង cloudflare tunnel=> Cloudflared Tunnel Token:=> past token
5. ភ្ជាប់ WordPress ជាមួយ nginx reverse proxy
ចូលទៅ Unraid=> app=> តម្លើង nginx reverse proxy
ចូលទៅ Web UI nginx reverse proxy=> add proxy host
Domain name: WordPress.onetip.me (ដាក់ domain របស់អ្នក)
Forward host name IP: IP និង port របស់ WordPress docker ដែលយើងបានដំឡើង
6. ភ្ជាប់ nginx reverse proxy ទៅកាន់ cloudflare តាមរយះ cloudflare tunnel
ចូលទៅកាន់ cloudflare zero trust=> access tunnel=> configure=> public host name=> add public host name
Subdomain: WordPress
Domain: onetip.me (domain របស់អ្នក)
Type: http
URL: IP របស់ nginx reverse proxy docker
រួច save host name
រួចរាល់
 

ហេតុអ្វីខុំ្ញប្រើ cloudflare tunnel និង nginx reverse proxy សំរាប់ cloudflare វាមានងាយស្រួលនិងសុវត្តិភាពជាង open port ផ្ទាល់ ដោយពុំចាំបាត់ port forward រញេរញៃច្រើន។

cloudflare គឺជា proxy ផងដែរហើយក៏ជួយការពារលាក់ Public IP របស់យើងនិយាយរួមប្រើ cloudflare គឺល្អ
ហើយសំរាប់ nginx reverse proxy វិញដោយសារខុំ្ញមាន website ច្រើនប្រើ nginx reverse proxy ងាយស្រួលគ្រប់គ្រងនិងមានសុត្តិភាពមួយជាន់ទៀត។
# អ្វីទៅជា Reverse proxy? Reverse Proxy គឺជារនាំងលាក់ IP ពិតរបស់ server ភាគច្រើនគឺគេប្រើ computer ពីរផ្សេងគ្នា មួយ server និង មួយទៀតសំរាប់ proxy ហើយនិងមានគុណសម្បត្តិជាច្រើនទៀតដូចជា ភ្ជាប់ website  ច្រើន, load balance, SSL, website protections..
បើបងប្អូនមានចម្ងល់ចង់សួរសូមចូលទៅកាន់ forum 😬

Leave a Reply

Your email address will not be published. Required fields are marked *