26/07/2026
VPN-Toshiba-laptop.png

VPN គឺជាផ្លូវ Network សុវត្តិភាពមួយដែលភ្ជាប់​ Cliend ទៅកាន់​ Server តាមរយះ Internet ជាទូទៅគឺគេប្រើសំរាប់លាក់ public IP និងសេវាកម្មផ្សេងៗដែលត្រូវបានបិទមិនអាចប្រើបាននៅក្នុងប្រទេសគោលបំណងធំរបស់វាគឺជួយអោយមានប្រព័ន្ធសុវត្តិភាពខ្ពស់រវាង Cliend និង Server ឬការប្រើប្រាស់ Internet

ប៉ុន្តែគោលបំណងក្នុងការតម្លើង VPN ភ្ទាល់ខ្លួន​អាចខុសគ្នាបន្តិចនិងការទិញសេវាយកមកប្រើប្រាស់ដូចជា

VPN ភ្ទាល់ខ្លួន

  1. ប្រើ VPN ដើម្បីអោយមានសុវត្តិភាពនៅពេលប្រើ WiFi តាមទីសាធារណះ
  2. ប្រើ​ VPN ដើម្បីចូលទៅកាន់​ Server ឬ​ Homelab ដូចជា remote desktop, ssh, telnet…
  3. ប្រើ VPN សំរាប់បិទបាំងការតាមដាន (តែ IP នៅផ្ទះនិងត្រូវបង្ហាញលើ Internet)
  4. ប្រើ​ VPN ដើម្បីលេង​​ game (lan to lan)
  5. ប្រើ​ VPN ដើម្បីប្រើសេវាកម្មផ្សេងៗដែរខ្លួនមាន ដូចជា​​ SMB, FTP, media server…
ការប្រើ VPN ភ្ទាល់ខ្លួនអនុញ្ញាតអោយយើងភ្ជាប់ផ្លូវ Network សុវត្តិភាពមួយដែលអាចប្រើ Internet នៅផ្ទះបាន នៅពេលយើងទៅឆ្ងាយឬប្រើ Internet WiFi តាមទីសាធារណះ
​​
       ការជួលសេវា VPN
  1. ប្រើ VPN សំរាប់លាក IP ពិតនៅពេលប្រើប្រាស់ Internet
  2. ប្រើ VPN សំរាប់បិទបាំងការតាមដាន 😁
  3. ប្រើ VPN ដើម្បីបានប្រើសេវាម្មមួយចំនួនដែរមិនមានក្នុងប្រទេស
  4. ប្រើ VPN ដើម្បីអោយមានសុវត្តិភាពនៅពេលប្រើ WiFi តាមទីសាធារណះ
ការជួលឬទិញសេវា VPN អនុញ្ញាតអោយយើងភ្ជាប់ផ្លូវ Network សុវត្តិភាពមួយទៅកាន់​ VPN Server តាមប្រទេសផ្សេងៗដែលយើងជ្រើសរើសឬមានអោយប្រើប្រាស់
ការជួលសេវា VPN អាចនិងមានហានិភ័យដូចជា ទំនុកចិត្តថាមិនបានតាមដាន ឬ កំណត់ហេតុ អិថិជនខ្លួន, ឬក៍លក់ទិន្នន័យរបស់អតិថិជនខ្លួន
សេវាកម្ម VPN ភាគច្រើនបានប្រកាសថាខ្លួនមិនបានធ្វើកំណត់ហេតុឬតាមដានអតិថិជនខ្លួននោះទេ
រឿងនេះពិតមិនពិតវាស្តិតលើពួកលោកបងដែលផ្តល់សេវា VPN ទាំងនោះ
      1.ការកំណត់និងតម្លើង VPN
ចូលទៅ Unraid Web UI=> Setting=> VPN Manager=> Generate Key=> Add Peer=> Generate Keypair=> Generate Key=> Apply
     2.Port Forward លើ Rourer
ចូលទៅ Router Web UI=> Setting=> Port foward=> Add/new=>
Service Name: Wireguard

Device IP Address: IP unraid/wireguard
External Port: 51820
Internal Port: 51820
Protocol: UDP

3.ភ្ជាប់និងតម្លើង Wireguard លើ Android

ចូលទៅ Play store=> តម្លើង Wireguard
ចូលទៅ Unraid Web UI=> Setting=> VPN Manager=> View local config
អាច download ក៍បានឬ Scan QR Code
ការ Port Forward គឺមានន័យថាយើងបើកផ្លូវមួយអោយកម្មវិធីអាចប្រើប្រាស់បាននៅលើ Internet
ប៉ុន្តែវាអាចនិងប្រឈមនិងគ្រោះថ្នាក់ខ្ពស់បើយើងធ្វើខុសឬ Port Forward កម្មវិធីផ្សេងដែលមិនមានការការពារត្រឹមត្រូវ តែកុំភ័យ Wireguard និងមិន respond នៅពេលមានការព្យាយាម connect ឬ ប្រើប្រាស់ដោយមិនមានកូនសោរនោះទេ ប៉ុន្តែក៍អាចនិងប្រឈមនិង zero day (ចន្លោះប្រហោងដែលមើលមិនឃើញ របស់កម្មវិធី)

សំរាប់បងប្អូនដែលមានចម្ងល់អាចចូលទៅ Forum សួរបាន! 😁

Leave a Reply

Your email address will not be published. Required fields are marked *