26/07/2026
63d37d24-bf34-446c-bff4-af7feacc7451

ក្រុមហ៊ុន MiniMax បានផ្សព្វផ្សាយពី MiniMax M3 ដែលជាបច្ចេកវិទ្យា LLM ថ្មីរបស់ខ្លួន។ នេះគឺជាកម្មវិធី AI ដំណើរការល្អបំផុត (Frontier) ទីមួយនៅលើពិភពលោកដែលជា Open-Weight និងមានលក្ខណៈពិសេសចម្បងៗចំនួន ៣ គឺ៖

  1. ជំនាញកូដ (Coding) កម្រិតខ្ពស់បំផុត។
  2. ការធ្វើការដោយស្វ័យប្រវត្តិ (Agentic) ដែលអាចដោះស្រាយបញ្ហា និងធ្វើការជាមួយឧបករណ៍ផ្សេងៗបានដោយខ្លួនឯង។
  3. Multimodal តាមធម្មជាតិ ដែលចេះទាំងអានអត្ថបទ និងមើលរូបភាព/វីដេអូក្នុងពេលតែមួយ។

ចំណុចសំខាន់ៗរបស់ M3៖

  • Context ១លានពាក្យ (1M Context): ប្រើបច្ចេកវិទ្យា Sparse Attention (MSA) ដែលអនុញ្ញាតឱ្យ M3 ចងចាំព័ត៌មានបានយូរយារណាស់ ល្អសម្រាប់ការបកប្រែកូដធំៗ ឬការវិភាគវីដេអូ។
  • លទ្ធផលខ្ពស់នៅលើ Benchmark: M3 បានពិន្ទុ 83.5 នៅលើ BrowseComp (លើស Opus 4.7) និងត្រូវបានគេដាក់ឱ្យដំណើរការជាមួយនឹងឧបករណ៍ផ្សេងៗដោយគ្មានមនុស្សជ្រៀតជ្រែកក្នុងរយៈពេល ១២ ម៉ោង។
  • សមត្ថភាពបង្កើតគំរូផ្ទាល់ខ្លួន: នៅក្នុងការសាកល្បង PostTrainBench, M3 បានដាក់ឱ្យបង្កើតគំរូថ្មីៗដោយខ្លួនឯង (ពីការប្រមូលទិន្នន័យ រហូតដល់ការបណ្តុះបណ្តាល) ហើយវាបានឈរលេខ ៣ នៅលើពិភពលោក។
  • សម្រាប់អ្នកអភិវឌ្ឍន៍: ងាយស្រួលតភ្ជាប់តាម API, គាំទ្រដល់ AI Coding Tools, និងនឹងបើកឱ្យ Open Source (ដំឡើងក្នុង Server ផ្ទាល់ខ្លួន) នៅពេលខាងមុខ។
 

MiniMax M3 គឺជារូបវន្តភាពដែល AI អាចធ្វើការដូចជាអ្នកវិស្វករពិតប្រាកដ!

Leave a Reply

Your email address will not be published. Required fields are marked *