26/07/2026
Untitled design

បងប្អូនដែលមាន Video ច្រើនដូចជា រឿងចំរៀងនិងឯកសារផ្សេងៗជាច្រើនចឹងប្រាកដជាដឹងហើយថាការទុក video ច្រើនអាចធ្វើអោយ HDD ឆាប់ពេញ ក៍ប៉ុន្តែបងប្អូនក៍អាចធ្វើអោយ video ទៅជាទំហំតូចជាងមុន

ដោយមិនប៉ះពាល់ដល់គុណភាពរបស់ video ដែលអាចបង្រួមអោយតូចជាងមុនដល់ទៅ 40-50% ដោយគ្រាន់តែបំលែងទៅ H265 (HEVC) ឬ 70-80% បំលែងទៅ AV1 សំរាប់ AV1 គឺមិនទាន់គ្របដណ្តប់នៅលើទីផ្សារបាន 100% នោះទេដោយសារ AV1 នេះទើបតែដាក់អោយប្រើប្រាស់និងតម្រូវអោយមាន Hardware acceleration សំរាប់ឧប្បករណ៍ថ្មី ហើយសំរាប់ឧប្បករណ៍ចាស់ៗវិញក៍អាចប្រើបានដែរក៍ប៉ុន្តែតម្រូវអោយប្រើ CPU ខ្ពស់ក្នុងការចាក់ដែលអាចធ្វើអោយការចាក់ video មានភាពរអាក់រអួលផងដែរសំរាប់ឧប្បករណ៍ចាស់ៗមួយចំនួន។ បងប្អូនអាចប្រើ HandBrake ដើម្បីធ្វើការបំលែង Video ចាស់ៗទៅ H265 (HEVC) បាន

ក៍ប៉ុន្តែការប្រើ HandBrake គឺត្រូវធ្វើម្តងមួយៗដែលធ្វើអោយចំណាយពេលយូរ ចឹងយើងប្រើ Unmanic ចំនួសវិញ Unmanic ក៍អាចបំលែង video ទៅ h265 ដូចនិង HandBrake ដែរក៍ប៉ុន្តែ Unmanic មានមុខហារពិសេសជាច្រើនដូចជា បំលែង video ដោយស្វ័យប្រវត្តិក្នុង folder ណាមួយដែលយើងបានកំណត់និងមាន Plugin ជាច្រើនសំរាប់អោយប្រើប្រាស់ផងដែរ

គួរបញ្ជាក់ផងដែរ Unmanic គឺអាចប្រើបានបានតែលើ Linux និង Docker យើងក៍អាចដំឡើងវាលើ Unraid និង Synology បានផងដែរចឹងខ្ញុំនិងលើកយកការដំឡើង Unmanic នៅលើ Unraid ដោយសារខ្ញុំប្រើ Unraid នៅលើ NAS server របស់ខ្ញុំ

* ដំឡើង **Intel-GPU-TOP** plugin ជាមុន.

1.ចូលទៅ App=>Unmanic install

*នៅកន្លែង Extra Parameters: ត្រូវដាក់បន្ថែម –device=/dev/dri

*នៅកន្លែង Library រើសយកទីតាំង folder video ដែលចង់បំលែង video

រួចចុច Apply ពេលនោះវានិងដំឡើង Unmanic

ចូលទៅ Unmanic=>Library=>configure=>Library path រើសយក folder video ដែលយើងកំណត់

2.ចុចលើសញ្ញាបូក=>រួចដំឡើង Video Encoder H265/HEVC – hevc_qsv (Intel) plugin

នេះជាការកំណត់ផ្ទាល់ខ្លួនរបស់ខ្ញុំសំរាប់ការបំលែង video ទៅ H265 ដោយប្រើ IGPU របស់ CPU INTEL

3.ចុចលើ Rescan Library NOW វានិងចាប់ផ្តើម scan រក video និងបំលែងដោយខ្លួនវា សំរាប់ video ថ្មីៗវិញគ្រាន់តែយើង copy ចូល folder ដែលយើងបានដំណត់វានិងចាប់ផ្តើមបំលែងដោយស្វ័យប្រវត្តិ។

*សំរាប់បងប្អូនដែលមិនមាន IGPU ត្រូវដំឡើង Video Encoder H265/HEVC – libx265 (CPU) ជំនួសវិញ

សំរាប់ការបំលែងប្រើ CPU គឺដើរយឿតជាង IGPU សុីភ្លើងជាងនិងធ្វើអោយ CPU ឆាប់ក្តៅ ក៍ប៉ុន្តែការប្រើ CPU ធ្វើអោយគុណភាព video ចេញមកល្អជាង IGPU

* ការប្រើ CPU ឆាប់ក្តៅសុីភ្លើងនិងដើរយឿត

*ការប្រើ IGPU សុីភ្លើងតិច បំលែង video បានលឿន

មាន video ឆាប់ៗ…

Leave a Reply

Your email address will not be published. Required fields are marked *