26/07/2026
SnapdragonXElite_HeroImage

Qualcomm Snapdragon X Elite ARM ផ្តើតទៅលើការប្រើប្រាស់ Laptop និង PC សំរាប់ CPU Qualcomm Snapdragon X Elite នេះដែរគឺមកជាមួយ CPU 12 គ្រាប់ high-performance Oryon 3.8 GHz អាចឡើងដល់ 4.3 GHz នៅពេល overclock បើតាមការប្រៀបធៀបចេញពីក្រុមហ៊ុន Qualcomm បានបញ្ជាក់ថា CPU ថ្មីនេះមានកម្លាំងប្រហាក់ប្រហែលទៅនិង CPU Intel ជំនាន់ទី 13 សុីថាមពលតិចជាងរហូតដល់ទៅ 68%

ហើយក៍មានការប្រៀបធៀបគ្នារវាង M2 របស់ Apple ដែរគឺលឿនជាងរហូតដល់ 50% សំរាប់ល្បឿនសរុប ហើយ GPU របស់ Snapdragon X Elite គឺអាចប្រើជាមួយអេក្រង់រហូតដល់ទៅ 3 ហើយវាក៍គាំទ្រការចាក់វីដេអូជាប្រភេទ H.264, HEVC (H.265) និង AV1 រហូតដល់ 4K 60fps 10-bit មិនតែប៉ុន្នោះ Qualcomm ក៍បានដាក់បន្ថែម Hexagon NPU សំរាប់មុខងារ AI ផងដែរ ចំពោះ RAM វិញគឺគាំទ្រប្រភេទ LPDDR5x ល្បឿន 136 GB/s PCIe Gen4 ឬប្រភេទ UFS 4.0 សំរាប់ភ្ទុកទិន្នន័យ Wi-Fi 7 និង Bluetooth 5.4 Snapdragon X65 5G modem អាចមានល្បឿន download រហូតដល់ 10 Gbps

Header Cell – Column 0Qualcomm Snapdragon X Elite
Process technologyTSMC 4nm
CPU CoresQualcomm Oryon, 12-cores, up to 3.8 GHz Single and dual-core boost up to 4.3 GHz
GPU CoresQualcomm Adreno, up to 4.6 TFLOPs
NPUQualcomm Hexagon, 45 TOPs, Micro nPU on the Qualcomm Sensing Hub
MemoryUp to 64GB LPDDR5x-8533
StorageNVMe SSD over PCIe Gen 4, UFS 4.0, SD v3.0
CameraQualcomm Spectra ISP, UP to 64MP single camera, Dual camera 2x 36 MP, 4K HDR video capture
CellularSnapdragon X65 5G Modem
ConnectivityQualcomm FastConnect 7800; Wi-Fi 7, Wi-fi 6E, Wi-FI 6, Bluetooth 5.4

Leave a Reply

Your email address will not be published. Required fields are marked *