Make It Easy Do It Simple!
ONEXPLAYER ទើបតែបង្ហាញ Super X Pro ជា gaming tablet ជំនាន់ថ្មីដែលប្រើប្រាស់ processor Ryzen AI Max+ PRO 495 របស់ AMD ដែលមានសមត្ថភាពខ្លាំងគួរឱ្យចាប់អារម្មណ៍។
ចំណុចសំខាន់គឺថា នេះជា 2-in-1 tablet ដំបូងគេដែលប្រើ processor ស៊េរីកំពូលរបស់ AMD។ Chip នេះមាន 16 cores Zen 5 (32 threads) ដែលដំណើរការរហូតដល់ 5.2 GHz រួមជាមួយ graphics Radeon 8065S ដែលមាន 40 compute units (RDNA 3.5) និង NPU សមត្ថភាព 55 TOPS។
ចំណុចលេចធ្លោជាងគេគឺអង្គចងចាំ។ Super X Pro គាំទ្រអង្គចងចាំ unified memory រហូតដល់ 192GB កើនឡើងពី 128GB នៅក្នុង Super X ជំនាន់មុន។ វាប្រើប្រាស់ LPDDR5X-8533 ដែលមាន bandwidth រហូតដល់ 273 GB/s ហើយអាចបែងចែកអង្គចងចាំដល់ GPU រហូតដល់ 160GB។
ប្រព័ន្ធធ្វើឱ្យត្រជាក់មានកង្ហារពីរ ប៉ុន្តែចំណុចគួរឱ្យចាប់អារម្មណ៍គឺ Frost Bay external liquid cooler ដែលភ្ជាប់តាមរន្ធពីក្រោយ។ ពេលភ្ជាប់ cooler ប្រព័ន្ធអាចដំណើរការរហូតដល់ 120W ក្នុងពេលប្រើប្រាស់យូរ។
មាន SSD M.2 2280 PCIe 4.0 និង MINI SSD ដែលអាចដកចេញបាន រួមជាមួយ USB4 ពីរ, USB-A, HDMI 2.1, card reader microSD និង jack 3.5mm។
ទោះយ៉ាងណា តម្លៃគឺជាបញ្ហា កំណែ 192GB នឹងត្រូវចំណាយច្រើនជាង “អ្វីដែលអ្នកអាចស្រមៃបាន” ដូចដែល ONEXPLAYER ផ្ទាល់បាននិយាយ។ Super X ជំនាន់មុនចាប់ផ្តើមត្រឹម $1,899 រហូតដល់ $2,759។ ដូច្នេះអ្នកណាចង់បាន tablet ដែលខ្លាំងជាង laptop ភាគច្រើន ត្រូវត្រៀមកាបូបលុយ។