Make It Easy Do It Simple!
ក្រុមហ៊ុន Onexplayer បានប្រកាសជាផ្លូវការអំពីតម្លៃរបស់ម៉ាស៊ីនហ្គេមដៃជំនាន់ថ្មី ONEXPLAYER 3 ដែលប្រើប្រាស់កាតក្រាហ្វិក Intel Arc G3 Extreme (ផ្អែកលើឈីប Arc B390)។ ម៉ាស៊ីននេះនឹងចាប់ផ្តើមប្រជុំថវិកាតាមរយៈ Indiegogo ចាប់ពីថ្ងៃទី ២៣ ខែមិថុនា នៅម៉ោង ១១ យប់ (ប៉េកាំង)។

🖥️ អេក្រង់ AMOLED គួរឱ្យភ្ញាក់ផ្អើល — បន្ទះទីតាំងផ្ដេកទំហំ 8.8 អ៊ីញ 1920×1200, 144Hz VRR, HDR, គ្របដណ្តប់ពណ៌ DCI-P3 100% និងកម្រិតភ្លឺរហូតដល់ 1,100 nits។
💪 ថាមពលខ្លាំង និងអាចដេាះបាន — ដំណើរការ Windows 11 មានរចនាម៉ូឌុលដែលគាំទ្រ handheld, tablet, laptop និង PC ដោយដៃវាអាចដោះចេញបាន ដោយប្រើដែកឆក។
🔋 ការត្រួតពិនិត្យកម្ដៅ — ប្រដាប់ដោយថ្ម 85Wh,ថាមពលពេញ 35W និងមានអាលុយមីញ៉ូមដ៏ធំមួយទំហំ 16,644 mm² រួមជាមួយបន្ទប់ចំហាយទំហំ 11,203 mm² (vapor chamber) សម្រាប់គ្រប់គ្រងកម្ដៅ។
នៅតម្លៃចាប់ផ្តើម $1,399 ONEXPLAYER 3 បើប្រៀបនិងតម្លៃ MSI Claw 8 EX AI+ ($1,699–$1,799 សម្រាប់ 32GB/1TB) ខុសគ្នា $300–$400 ខណៈដែលផ្តល់អេក្រង់ AMOLED ធំជាង ។