26/07/2026
AMD-RYZEN-AI-MAX-400-495-SPECS-2000x1142

ក្រុមហ៊ុន AMD បានបញ្ជាក់ជាផ្លូវការអំពីលក្ខណៈបច្ចេកទេសរបស់ Ryzen AI MAX 400 ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះកូដ “Gorgon Halo”។ នៅក្នុងការធ្វើបច្ចុប្បន្នភាពដ៏ធំធេងមួយបើធៀបជាមួយជំនាន់ Strix Halo បច្ចុប្បន្ន AMD បានប្រកាសថា Ryzen AI Max 400 series, codenamed “Gorgon Halo, ថ្មីនេះនឹងអាចមាន RAM រហូតដល់ 192GB សម្រាប់ប្រព័ន្ធ ហើយមាន 160GB អាចកំណត់ជា VRAM (ខួរក្បាលកាត Video VRAM) ។

 Ryzen AI MAX 400 នេះនិងត្រូវបានបង្កើតឡើងលើបច្ចេកវិទ្យា CPU Zen 5 និង Graphics RDNA 3.5 ដោយមានចំណុចសំខាន់ៗដូចខាងក្រោម៖

  • CPU: រហូតដល់ 16 Cores / 32 Threads ដែលអាច Boost Clock រហូតដល់ 5.2 GHz។
  • GPU: រហូតដល់ 40 Compute Units (RDNA 3.5) ដំណើរការនៅល្បឿន 3.0 GHz។
  • AI Acceleration: NPU XDNA 2 ផ្តល់កម្លាំង AI រហូតដល់ 55 TOPS (បង្កើនពី 50 TOPS នៅក្នុងជំនាន់ Max+ 395)។
 

ទំនិញនឹងចេញជាមួយគំរូជាច្រើន ដោយមាន Ryzen AI Max+ PRO 495 នៅខាងមុខជាម៉ូដែលខ្ពស់បំផុត បន្ទាប់មកគឺ 492, 490, 488 និង 485។ ទោះបីជាពេលវេលាចេញលក់ផ្លូវការនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយក៏ដោយក៏ម៉ូដែលថ្មីទាំងនេះត្រូវបានគេរំពឹងថា នឹងធ្វើការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ Laptop សម្រាប់អ្នកបង្កើតឌីជីថល (Creators) និង Workstation កម្រិតខ្ពស់ហើយនិង AI ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *