26/07/2026
1_-vCbkubsQtbnNWppzDISDw

ថ្ងៃនេះខ្ញុំសូមណែនាំ OpenAI Whisper ដែលអាចបង្កើត Subtitle ចេញពីសំលេងឬវិដេអូ បានដូចជារឿងឬ Anime ដែលនិយាយជាភាសាផ្សេងរួចបង្កើត subtitle មកជាភាសា English បាន ហើយយើងក៍អាចដំឡើងវាលើ PC បានដែរ

1.ដំឡើង Docker desktop Download

2.ដំណើរការ Docker desktop ចូល Setting=>Resources=>Network រួចកំណត់ IP អោយដូចនិង Local network របស់អ្នក

3.ចូលទៅ Microsoft store ស្វែងរកពាក្យ  wls រួច ដំឡើង Windows Subsystem for Linux

4.ចូលទៅ Docker desktop=>Image រួចស្វែងរកពាក្យ whisper-asr-webservice ហើយចុចពាក្យ Pull 

*onerahmet/openai-whisper-asr-webservice

5.បើក CMD ហើយវាយ command នេះ

docker run -p :81:9000 -d –gpus all -e ASR_MODEL=medium -e ASR_ENGINE=faster_whisper -v C:\Users\username\Documents\docker\whisper:/root/.cache/whisper:rw onerahmet/openai-whisper-asr-webservice:latest-gpu

*នៅកន្លែង username សូមប្តូរទៅ username របស់អ្នក

6.ចុចលើពាក្យ Containers យើងនិងឃើញ Container ថ្មីមួយបន្ទាប់មកចុចលើពាក្យ start

*នៅពេលដំណើរការលើកដំបូងវានិង download ឯកសារប្រហែល 1.4GB ទៅ C:\Users\username\Documents\docker\whisper ចឹងវារាងយូរបន្តិចទើបដំណើរការ

បន្ទាប់ពីវា Download ហើយចុចលើ 81:9000 វានិងនាំយើងទៅកាន់ផេក

7.ដើម្បីអោយវាបង្កើត subtitle បានត្រូវបំលែង video ទៅ MP3 រួច upload ហើយចុច Execute 

*សំរាប់ command ខាងលើគឺប្រើ NVIDIA GPU សំរាប់អ្នកដែលមិនមាន GPU អាចប្រើ CPU បានគ្រាន់តែវាយូរ

docker run -p :81:9000 -d -e ASR_MODEL=medium -e ASR_ENGINE=faster_whisper -v C:\Users\username\Documents\docker\whisper:/root/.cache/whisper:rw onerahmet/openai-whisper-asr-webservice:latest

*នៅកន្លែង username សូមប្តូរទៅ username របស់អ្នក

8.បន្ទាប់ពីវាបង្កើតរួចចុច download វានិង download ជាប្រភេទឯកសារ html 

ប្តូរឈ្មោះឯកសារ html អោយដូចនិងឈ្មោះរបស់ Video និងថែមកន្ទុយ .srt ជាការស្រេច។

*សំរាប់ការ test ខ្ញុំគឺប្រើ 13700H RAM 32GB NVIDIA 4070M

Leave a Reply

Your email address will not be published. Required fields are marked *